Sunday, April 29, 2012

របៀបចុះឈ្មោះ, ​ Bloggerជាអ្វី,



Blogger គឺ​ជា​គេហទំព័រ​របស់​ក្រុម​ហ៊ុន​ Google ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​បង្កើត​ប្លុក​ដោយ​ឥត​គិត​ថ្លៃ។ ការ​បង្កើត​ប្លុក​នេះ​ គឺ​ក្នុង​គោល​បំណង​ដើម្បី​រាប់​មិត្ត​ភក្តិ​ ចែក​រំលែក​ចំនេះ​ដឹង​ ឬ បទ​ពិសោធន៍​ នៃ​អ្វី​មួយ។ ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​បង្កើត​ជា​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ដោយ​ ប្រើ Blogger ផង​ដែរ ដោយ​យើង​ Point Domain របស់​យើង​មក​កាន់​ប្លុក​របស់​យើង ម្យ៉ាង​ទៀត យើង​ក៏​យើង​ប្រើ​ប្លុក​ដើម្បី រក​លុយ​តាម Online ផង​ដែរ ដោយ​ការ​ដាក់ Google Ads
បើ​ប្រៀប​ធៀប​ទៅ​នឹង Wordpress Blogger វា​មាន​លទ្ធភាព​ច្រើន​ជាង ព្រោះ​វា​អនុញ្ញាត​ឲ្យ​យើង​ប្រើ ភាសា JavaScript អាច​កែ​កូដ និង CSS ទៀត​ផង។



ដើម្បី​អាច​ចុះ​ឈ្មោះ​នៅ​ក្នុង Blogger បាន​គឺ​វា​ទាម​ឲ្យ​យើង​មាន Account gmial ជា​មុន​សិន។ បន្ទាប់​ពី​យើង​មាន Account gmail រួច​ហើយ យើង Login ទៅ​ក្នុង Account នោះ។ បន្ទាប់​មក​ទៀត​ទើប​យើង​ចូល​ទៅ​កាន់​អាស័យ​ដ្ឋាន www.blogger.com។ បន្ទាប់​មក​វា​នឹង​បង្ហាញ ទំព័រ​មួយ​ឲ្យ​យើង​វាយ​បញ្ចូល​លេខ​សំងាត់ ហើយ​លេខ​សំងាត់​ដែល​យើង​ត្រូវ​វាយ​បញ្ចូល​នោះ​គឺ​ជា​លេខ​សំងាត់ Account gmail របស់​យើង។
http://www.itkonkhmer.com/images/article/blogger/blogger-1.gif
បន្ទាប់​មក វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដើម្បី​ឲ្យ​យើង​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ រួច​បំពេញ​ពត៌មាន​ផ្សេងៗ បន្ទាប់​មក​ទៀត ចុច​លើ​ប៊ូតុង IN
http://www.itkonkhmer.com/images/article/blogger/blogger-2.gif
បន្ទាប់​មក ចុច​លើ​ប៊ូតុង CREATE YOUR BLOG NOW
http://www.itkonkhmer.com/images/article/blogger/blogger-3.gif
ជំហ៊ាន​បន្ទាប់​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដែល​តំរូវ​ឲ្យ​យើង​បំពេញ​ ឈ្មោះ ប្លុក និង អាស័យ​ដ្នាន​ទៅ​ឲ្យ​ប្លុក។ ក្នុង​ការ​បំពេញ អាស័យ​ដ្ឋាន​ទៅ​ឲ្យ​ប្លុក​នេះ យើង​ត្រូវ​រក​ឈ្មោះ​ណា​ដែល​គេ​មិន​ទាន់​មាន បើ យើង​បំពេញ​ចំ​ឈ្មោះ​ណា​ដែល​គេ​មាន​រួច​ហើយ វា​នឹង​ឲ្យ​យើង​បំពេញ​ម្តង​ទៀត។
http://www.itkonkhmer.com/images/article/blogger/blogger-4.gif
បន្ទាប់​មក ជ្រើស​រើស Template ឲ្យ​ប្លុក​របស់​យើង រួច​ចុច​លើ​ប៊ូតុង IN
http://www.itkonkhmer.com/images/article/blogger/blogger-5.gif
ជា​ចុង​ក្រោយ សូម​ចុច​លើ​ប៊ូតុង IN ម្តង​ទៀត​ដើម្បី​បញ្ចប់​ការ​ចុះ​ឈ្មោះ
http://www.itkonkhmer.com/images/article/blogger/blogger-6.gif
ពេល​នេះ ការ​ឈ្មោះ​របស់​យើង​ទទួល​បាន​ជោគជ័យ​ហើយ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ទំព័រ​ស្វាគមន៍ ។
http://www.itkonkhmer.com/images/article/blogger/blogger-7.gif
ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​នេះ​ដែរ ក្រុម​ហ៊ុន Google បាន​អភិវ​ឌ្ឍន៍​នូវ Interface ថ្មី​ដែល​មាន​ភាព ស្រស់​ស្អាត និង ទាក់​ទាញ ដូច​នេះ អាយ​ធី​កូន​ខ្មែរ សូម​ជ្រើស​រើស Interface ថ្មី​មក​ប្រើ។
ដើម្បី​ផ្តាស់​ប្តូរ យើង​ចុច​លើ Try the updated blogger interface។ ខាង​ក្រោម​នេះ​គឺ​ជា ផ្ទាំង​ស្វាគមន៍​នៃ Interface ថ្មី
http://www.itkonkhmer.com/images/article/blogger/blogger-8.gif
ផ្ទាំង​សម្រាប់​ធ្វើ​ការ​ផ្សេងៗ
http://www.itkonkhmer.com/images/article/blogger/blogger-9.gif
ប្លុក​របស់​យើង​ដែល​ទើប​តែ​បង្កើត
http://www.itkonkhmer.com/images/article/blogger/blogger-10.gif

Saturday, February 4, 2012

សួរស្តីអ្នកទាំងអស់គ្នា!!​ សូមស្វាគមន៏សំរាប់ការចូលមក WEB PAGE របស់​ខ្ញុំ នេះគឺជាចំនេះដឹងតិចតួចដែលខ្ញុំបានស្រាវជ្រាវ​ និង ដកស្រង់ចេញពី blog ផ្សេងៗ ៕​ខ្ញុំសង្ឃឹមថាវាអាចមានប្រយោជន៍មួយភាគតូចសំរាប់អ្នកទាំងអស់គ្នា​។​សូមអោយអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខ និង សំណាងល្អគ្រប់ពេលវេលា សូមអរគុណ!!!!!!!!!!!!!!!!!!!!!!!!


   
រូបភាពដើរកំសាន្តនាពេលវិសមកាលនៅភ្នំសំពៅ!!!!!!!!!!!!