អវតារបស់ព្រះវិស្ណុ

សេចក្តីផ្តើម នៅក្នុងលទ្ធិព្រហ្មញ្ញសាសនាមានអាទិទេពបីអង្គដែលមានប្រីយភាពទទួលបាននូវកាគោរពបូជាខ្លាំងជាង គេក្នុងចំនោមទេវៈជាច្រើនទោះបីជាក្នុងវប្បធម៌ឥណ្ឌាក្ដីឬក៏វប្បធម៌ខ្មែរនៅក្នុងសម័យបុរាណក្ដី ។ អាទិទេពទាំងបីព្រះអង្គនោះរួមមានព្រះវិស្ណុឬព្រះនរាយណ៍ដែលមានតួនាទីជាអ្នកបង្កើតលោកនឹងថែរក្សា លោក ។ អង្គទីពីគឺ ព្រះព្រហ្មដែលជាអ្នកមានតួនាទីបង្កើតអោយមានជីវិតនៅលើលោក ។ ចំនែកអាទិទេពទីបីគឺព្រះសិវ: ឬ ព្រះឥសូមានតួនាទីជាអ្នកបំផ្លាញលោកនៅពេលដែលពិភពលោកពោរពេញ ទៅដោយអំពើអាក្រក់និងភាពសៅហ្មងផ្សេងៗបន្ទាប់មកទើបព្រះសិវ:បង្កើតលោកឡើងវិញសារជាថ្មី ។ នៅក្នុលទ្ធិព្រាហ្មណ៍សាសនាមានទេវជាច្រើនដែលមានរឿងនិទានប្លែកៗគ្នាទាក់ទងទៅនឹងទេវៈទាំង បីអង្គនេះ ។ នៅក្នុងសៀវភៅដែលមានចំណងជើងថារឿងនិទានស្ដីពីអវតាររបស់ព្រះវិស្ណុនឹងបាន ស្វែងយល់អំពីពត៍មានវប្បធម៍ជាមូលដ្ឋានមួយចំនួនដែលទាក់ទងទៅនឹងទេវកថាស្ដីអំពីការចុះមកចាប់កំនើតជាច្រើនលើករបស់ព្រះវិស្ណុក្នុងជាតិផ្សេងៗពីគ្នាដើម្បីជួយសង្រោះលោកអោយផុតពីគ្រោះកំណាចផ្សេងៗដែលបង្ករ ដោយពួកអសុរ:។កាចុះមកចាប់កំនើតនេះជួនកានព្រះវិស្ណុបានកើតជាមនុស្សជួនកាលជាសត្វហើយជួនកាលទៀតក៍បានចាប់កំនើតចំលែកដោយមានរូបរាងពាក់កណ្ដាលជាសត្វពាក់កណ្ដាលជាមនុស្ស ។ ការចុះមកចាប់ កំនើតនេះផងដែរជួនកាលព្រះវិស្ណុទ្រង់ប្រទានតែចំណែកណាមួយនៃព្រះកាយរបស់ព្រះអង្គអោយចុះមកកើត ជាអវតាររបស់ទ្រង់ដែលជាទូទៅប្រជាជនខ្មែយើងនិយមហៅថានារាយណ៍បែងភាគ ៕ ព្រះវិស្ណុជាអ្នករក្សា លោកជួយស្រោចស្រង់ពិភពលោកឱ្យផុតពីភ័យន្តរាយទើបមាននាមថាហវិ (ករុណា) នារាយណ៍ (ជាដែនកើតនៃនរជន) ។ នៅពេលផែនដីជួបគ្រោះថ្នាក់ម្តងៗព្រះអង្គតែងតែបែងភាគជាអវតារចុះមកសង្គ្រោះ ផែនដីជានិច្ច។ rrjss   ស្វែងយល់អំពីពាក្យអវតារ និង មូលហេតុ ដែលកើតមាននាំអោយមានអវតាររបស់ព្រះវិស្ណុ ពាក្យថា អវតា គឺជាពាក្យសំស្ក្រឹតនិងពាក្យបាលី( अवतार) ដែលមានន័យថាការបែកភាគ (ពីមនុស្សម្នាក់ទៅមនុស្សម្នាក់) គឺសំដៅទៅលើការបែងភាគពីអាទិទេពមកកើតជាមនុស្សឬសត្វដើម្បីបំពេញបេសកកម្មណាមួយ ។ ពាក្យនេះប្រើនៅក្នុងសាសនាហិណ្ឌូគឺសម្រាប់ព្រះវិស្ណុ (អាទិទេពមួយអង្គក្នុងសាសនាហិណ្ឌូ) ដែលត្រូវបានគេគោរពបូជា ជាព្រះអាទិទេពដែលមានឋានៈខ្ពស់ជាងគេ។ នៅក្នុងលទ្ធិព្រាហ្មញ្ញពាក្យ នេះបង្ហាញពីការចុះចាប់កំនើត ឬ បែងភាគនៅលើផែនដីក្នុងជាតិកំនើតផ្សេងៗគ្នាជាច្រើនរបស់ព្រះវិស្ណុដែល គេអោយឈ្មោះថា វិស្ណុអវតារ ។ នៅក្នុងទេវកថាមួយនៃលទ្ធិព្រាហ្មណ៍សាសនាមានសេក្ដីនិទានថាមានគ្រាមួយនោះព្រះវិស្ណុបានប្រើ ប្រាស់កងចក្រទិព្វរបស់ព្រះអង្គដើម្បីអោយធ្វើកាបង្ក្រាប់និងប្រហាយក្សស្រីដ៏កំណាចម្នាក់អោយស្លាប់បាត់ បង់ជីវិតទៅ ។ ការស្លាប់បាត់បង់ជីវិតរបស់យក្សស្រីនោះបានធ្វើអោយឥសីភករ:ដែលមានមាត់ទិព្វនោះហើយ ព្រះវិស្ណុទ្រង់ក៏មានព្រះហរទ័យបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់មនុស្សលោកក្នុងថ្ងៃខាងមុខ ។ នៅពេល នោះព្រះអង្គក៏យាងទៅគាល់ព្រះសិវៈ(ឥសូរ)នៅឋានកៃឡាសដើម្បីស្នើរសុំព្រះរាជយោបល់ក្នុងការបង្រ្កាប នូវអភិនិហារដ៏គ្រោះថ្នាក់ដែលកើតឡើងដោយពាក្យបណ្ដាសារបស់ ឥសីភរក: ។ នាពេលនោះព្រះសិវៈទ្រង់ក៏ព្រះតម្រិះនិងត្រាស់បង្គាប់អោយព្រះវិស្ណុយាងចុះចាកឋានសួគា៍ ទៅចាប់កំនើតនៅផែនដីរាល់ពេលដែលមានគ្រោះកាចដែលកើតឡើងដើម្បីធ្វើការបង្រ្កាបអំពើអាក្រក់ទាំង ឡាយដែលបង្កឡើងដោយទំនាស់ឥសីភរកៈ ៕ 999999   រឿងនិទានអំពីអវតារទី១របស់ព្រះវិស្ណុ មានសេចក្ដីដំនាលថានៅក្នុងគ្រាមួយនោះមានអបុរះមួយឈ្មោះ ហយក្រីវ បានប្រើមហិទ្ធិប្ញទ្ធីរបស់ខ្លួនបង្កើតជាទឹកជំនន់មួយយ៉ាងធំធ្វើអោយជន់លិចផែនដីទាំងមូលបណ្ដាលអោយមនុស្សសត្វរងទុកទេនានិងស្លាប់អស់ជាច្រើន។ ក្រោយពីទ្រងជ្រាបដឹងនូវរឿងហេតុនេះព្រះវិស្ណុក៏បានយាងចុះមកចាប់កំនើតជាត្រីមួយយ៉ាងធំមានឈ្មោះថាមត្យយៈក្នុងគោលបំណងជួយស្រោចស្រង់មនុស្សសត្វទាំងអស់ដែលលិចលង់ដោយទឹកជំនន់នោះ។ត្រីមត្យយដែលជាអវតាររបស់ព្រះវិស្ណុបានប្រើមហិទ្ធរិទ្ធិពង្រីខ្លួនយ៉ាងធំបង្កើតជាទីគោកសង្រ្កោះដល់មនុស្សសត្វទាំងអស់អោយរួចផុតពីគ្រោះទឹកជំនន់ដែលបង្កើតដោយពួកមហាយក្សហយគ្រីវះបន្ទាប់មកក៏បង្រ្កាបពួកអបុរៈនោះ អោយវិនាសបាត់ទៅ។ទាក់ទងនឹងត្រីមត្យយះនេះមានរឿងមួយទៀតំនាលថានៅពេលបង្កើតលោកតាមរយះផ្កាឈូកមួយដែលដុះចេញពីផ្ចិតរបស់ព្រះអង្គរួចហើយព្រះវិស្ណុទ្រង់បានបង្កើតព្រះព្រហ្មឡើងដើម្បីអោយព្រះអង្គបំពេញបេសកកម្មបង្កើជីវិតនៅលើផែនដី ។បន្ទប់ពីបញ្ចប់នូវព្រះរាជបេសកកម្មបង្កើតជីវិតនៅលើលោកហើយព្រះព្រហ្មក៏បានគង់នៅ លើផ្កាឈូកដើម្បីគ្រប់គ្រងនឹងថែរក្សាលោកទាំងមូលអោយមានសេចក្ដីសុខសាន្ដនៅក្នុងខណះដែលព្រះវិស្ណុទ្រង់កំពុងតែផ្ទំនៅលើនាគអនន្ដក្នុងសមុទ្យទឹកដោះ។ នៅក្នុដគ្រាមួយនោះស្រាប់តែមានអបុរះមួយកំណាចបានចូលទៅលួចគម្ពីវេទពីព្រះ ព្រហ្មហើយយកទៅលាក់លាក់ទុកបាទសមុទ្រយ៉ាងជ្រៅ។បន្ទាប់ពីទ្រង់ជ្រាបដឹងរឿងនេះ ហើយព្រះវិស្ណុក៏បាននិម្មិតតាមកាយរបស់ព្រះអង្អកើតជាត្រីមូយឈ្មោះមត្យយះដែលមាន មហិទ្ធរិទ្ធិអាចតាមរកគម្ពីរវេទមកថ្វាយដល់ព្រះព្រហ្មដើម្បីរក្សាទុកវិញ ។ នៅពេលនោះត្រី មត្សយះអវតារបស់ព្រះវិស្ណុបានហែលមុជចុះទៅក្នុងបាតសមុទ្រយ៉ាងជ្រៅតាមស្វេះស្វែងរកគម្ពីវេទមកថ្វាយដល់ព្រះព្រហ្មវិញ។ព្រមជាមួយនោះដែលត្រីមត្សយបានប្រយុទ្ធ នឹង បង្រ្កាបអសុរះដែលបានលួចគម្ពីរវេទនោះអោយបាត់បង់ជីវិតទៅ។ ក្រោយពីបានបំពេញនូវបេសកកម្មនេះហើយត្រីមត្សយក៏ហែបហែលលេងនៅក្នុងមហាសមុទ្រដោយនិម្មិតកាយរបស់ខ្លួនអោយកាន់តែរីកធំទៅៗបណ្ដាលអោយពួកមច្ឆាជាតិទាងអស់ដែលរស់នៅក្នុងសមុទ្រទាំងប៉ុន្មានមានការព្រួយបារម្ភយ៉ាងខ្លាំង។នៅពេលនោះព្រះសិវៈក៏បានកាឡាជាសត្វស្លាបទឹកមួយដែលស៊ីត្រីជាអាហារហើយក៏ហើរចុះមកចឹកលេបត្រីមត្សយៈដ៏ធំនោះទៅដើម្បីជាកាប្រមានដល់អវតាររបស់ព្រះវិស្ណុដែលរវល់តែសប្បាយរីករាយនៅក្នុងសមុទ្រក្រោយពីបំពេញព្រះរាជបេសកកម្មស្វែងរកគម្ពីរវេទរួច។ មត្យយៈ (ភាសាសំស្ក្រឹត៖मत्स्यមានន័យថាត្រី) គឺជាអវតារដំបូងរបស់ព្រះវិស្ណុក្នុងទេវកថាវិទ្យានៃសាសនាហិណ្ឌូ៕ ÓÓÓÓÓ រឿងនិទានអំពីអវតារទី២របស់ព្រះវិស្ណុ នៅក្នុងជំនឿនៃលទ្ធិព្រហ្មញ្ញសាសនាភាពអមត:គឺវត្ថុបំណងរបស់ទេវៈនិងអសុរ:ទាំង ឡាយ។ព្រះឥន្រ្ទដែលជាស្តេចនៃទេវតាទាំងអស់បានផ្តល់យោបល់អោយពួកអសុរៈនិងទេវៈទាំងអស់អោយនាំគា្នចូលទៅក្រាបបង្គំគាល់ការគាំទ្រពីមហាទេវៈទាំងបីអង្គគឺព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវ: ដើម្បីធ្វើយ៉ាងណាអោយបានទឹកអម្រិតយកមកចែកគា្នផឹកក្នុងគោលបំណងធ្វើអោយពួកគេមានជីវិតអមត:អាចនិងគង់នៅជានិរន្ដរ៍រដើម្បីថែរក្សាមនុស្សនិងសត្វទាំងអស់នៅលើលោកនេះ។ បន្ទាប់ទ្រង់បានជ្រាបនូវគោលបំណងរបស់ពួកទេវៈនិងអសុរៈទាំងអស់ហើយនៅក្នុង គ្រានោះព្រះវិស្ណុបានផ្ដល់ជាយោបល់ដល់ព្រះព្រហ្មថាអោយពួកទេវៈនិងពួកអសុរៈទាំងអស់ទៅកូរសមុទ្រទឹកដោះអោយរីងដើម្បីស្វែងរកកែវពិសិដ្ឋនិងទឹកអម្រិតដែលមាននៅបាតសមុទ្រទឹកដោះ។លុះបានព្រមព្រៀងគ្នាហើយនាគវាសុគីក៏យល់ព្រមធ្វើជាខ្សែព្រ័ត្ររុំព័ទ្ធជុំវិញភ្នំមន្ទរៈដើម្បីអោយពួកអសុរៈនិងទេវៈទាំងអស់បង្វិលភ្នំនេះកូរពង្រីងសមុទ្រទឹកដោះយកវត្ទាំងឡាយដែលគេចង់បានរួមមានជាសំខាន់គឺទឹកអម្រិត ។ នៅពេលដែលចាប់ផ្ដើមកូរសមុទ្រទឹកដោះពួកអសុរៈបាននាំគ្នាទាញនាគវាសុគីពីខាងក្បាលចំនែកពួកទេវៈនាំគ្នាទាញខាងកន្ទុយក្នុងសេចក្ដីសង្ឈឹថានិងមានផ្នែកណាមួយលេច ចេញទឹកអម្រិត។ពេលដែលការកូរសមុទ្រទឹកដោះកំពុំងប្រព្រឹត្ដទៅយ៉ាងសកម្មស្រាប់តែពេលនោះភ្នំមន្ទរៈបានលិចចុះសន្សឹមៗទៅក្នុងបាតសមុទ្រមានភាពរអាក់រអួលក្នុងការកូរសមុទ្រទឹកដោះនេះ ។ លុះឃើញហេតុដូច្នេះព្រះវិស្ណុក៏បាននិម្មិតកាយជាសត្វអណ្ដើកមួយយ៉ាងធំឈ្មោះកុម៌ដែលចុះយ៉ាងលឿនទៅបាតសមុទ្រដើម្បីជួយទ្រភ្នំដែលជាស្នូល សំរាប់កូរសមុទ្រទឹកដោះនោះកុំអោយលិចស្រុតចុះបន្តទៅទៀត។ក្រោយពីភ្នំមន្ទរៈមានលំនឹងដូចដើមហើយវិញនោះពួកទេវៈនិងពួកអសុរៈទាំងអស់ក៌បាននាំគ្នាកូរសមុទ្រទឹកដោះបន្តទៅទៀតគ្មានបង្អង់។ពេលនោះស្រាប់តែនាគវាសុគិបានក្អែលពិសហាឡាហាឡៈដ៏កាចសាហាវរបស់វាធ្លាក់ចូលទៅក្នុងសមុទ្រទឹកដោះធ្វើអោយស្លាប់អស់មច្ឆាជាតិ និង សត្វព្រម ទាំងធម្មជាតិមានជីវិតជាច្រើននៅក្នុងសមុទ្រទឹកដោះនោះ។ឃើញដូច្នេះពួកទេវៈនិងពួកអសុរៈក៌បានក្រាបទួលព្រះសិវៈយាងចុះធ្វើអន្តរាគម៍ជួយដោះស្រាយបញ្ហានេះជាបន្ទាន់។ព្រះសិវៈក៌យល់ព្រមស្រូបនិងលេបយកពិសរបស់ស្តេចនាគដែលក្អែលពិសកំពប់ពេញសមុទ្រទឹកដោះ។ឥទ្ធិពលដ៌កាចសាហាវរបស់ពិសនាគវាសុគីបានធ្វើអោយកររបស់ព្រះសិវៈឡើងជាំខៀវដែលជាហេតុធ្វើអោយក្រុមព្រាហ្មសាសនានឹកថ្វាយព្រះបរមនាមបន្ថែម មួយទៀតចំពោះព្រះសិវៈ គឺ និលកណ្ឌ(មានន័យថាអាទិទេពមានកពណ៌ខៀវ) ។ បន្ទាប់ពីខិតខំប្រឹងប្រែងកូរសមុទ្រទឹកដោះអស់ពេលយ៉ាងយូរមកគេក៏បានប្រទះឃើញវត្ថុពិសិដ្ឋជាច្រើនចេញពីសមុទ្រទឹកដោះដូចជាដំរីរាវណ្ណដែលក្រោយមកក្លាយជាជំនិះព្រះឥន្ទ្រសេះឧច្ឆ័យស្វរៈជាសេះដ៏ពិសិដ្ឋដែលមានក្បាលប្រាំនាងលក្ស្មីដែលក្រោយមកក្លាយជាមហេសីព្រះវិស្ណុរួមនិងទេពអប្សរជាច្រើនទៀតផង។វត្ថុដែលផុសចេញនៅចុងក្រោយបំផុតបន្ទាប់ពីការកូសមុទ្រទឹកដោះគឺទឹកអម្រិត។នៅពេលដែលទឹកអម្រិតផុសឡើងពួកអសុរៈនិងទេវៈក៏បានប្រទះឃើញថូរទឹកអម្រិតនោះនៅបាតសមុទ្រទឹកដោះនៅព្រមគ្នា។ភាគីទាំងពីរបានប្រកែកប្រណាំងដណ្ដើមគ្នាដើម្បីផឹកទឹកអម្រិតមុនរៀងៗខ្លួន។នៅទីបញ្ចាប់ពួកទេវៈនិងអសុរៈទាំងអស់គ្នាបានព្រមព្រៀងគ្នាជ្រើសរើសព្រះវិស្ណុអោយធ្វើជាអាជ្ញាកណ្ដាលក្នុងការចែកទឹកអម្រិតអោយពួកគេ(សៀវភៅខ្លះសរសេរថាពេលដែលអម្រិតផុសឡើងពួកអសុរៈបានស្ទុះទៅដណ្ដើមយកទឹកអម្រិតនោះបានមុនពួកទេវឃើញដូច្នេះព្រះវិស្ណុក៌បានកាឡាខ្លួនជាទេពអប្សរទៅចែចង់ពួកអសុរហើយក៏ល្បួងយកទឹកអម្រិតបានមកវិញ) ។ ដោយទ្រង់តម្រិះទៅឃើញថាប្រសិនបើពួកអសុរៈបានផឹកទឹកអម្រិតនោះហើយពួកគេ និង ក្លាយជាអ្នកមានជីវិតអមតះហើយអាចបង្កអំពើអាក្រក់ផ្សេងៗរុកកួនរំខានដល់មនុស្សលោកព្រមទាំងទេវៈទាំងអស់ពុំបង្រ្កាបបានឡើយ។ពេលដែលស្វែងយល់ឃើដូច្នេះហើយទើបព្រះសិវៈទ្រងបានសំរេចព្រះទ័យថានិងចែកទឹកអម្រិតអោយពួកទេវៈផឹកមុន ។ ពេលចែកទឹកអម្រិតអោយពួកទេវៈផឹកជិតគ្រប់គ្នាហើយនោះស្រាប់តែអសុរៈម្នាក់ឈ្មោះរាហ៊ូអសុរិន្ទបានចាប់អារម្មណ៍ថាទឹកអម្រិតនិងចែកចាយអស់ដល់ពួកទេវៈចំនែកពួកខ្លួនវិញប្រាកដជាពុំបានផឹកទឹកអម្រិតឡើយ ។ លុះឃើញសភាពដូច្នេះហើយទើបរាហ៊ូអសុរិន្ទបានកាឡាខ្លួនបន្លំជាទេវៈហើយក៌ចូលទៅទទួលទឹកអម្រិតពីព្រះវិស្ណុនៅពេលដែលរាហ៊ូអសុរិន្ទចាប់ផ្ដើមផឹកទឹកអម្រិតបានបន្ដិចស្រាប់តែរឿងនេះដឹងដល់ព្រះអាទិត្យនិងព្រះច័ន្ទ។ទេវៈទាំងពីរក៌បានស្រែកគ្រាបបង្គំថ្វាយទៅព្រះវិស្ណុថាមានអសុរៈចូលបន្លំខ្លួនផឹកទឹកអម្រិតក្នុងចំណោមពូកទេវៈ។ពេលនោះព្រះវិស្ណុទ្រង់ក៏ជ្រាបដឹងនៅរឿងនេះព្រះអង្គក៏បានលើកកងចក្រទិព្វរបស់ទ្រង់គប់ប្រហាររាហ៊ូអសុរិន្ទធ្វើអោយខ្លូនវាត្រូវដាច់ជាពីកំណាត់ខ្លូនផ្នែកខាងលើរបស់វាអោយទៅក្រៅចក្រវាឡ។ដោយសារឥទ្ធិពលទឹកអម្រិតនោះហើយទើបរាហូអសុរិន្ទមានជីវិតអមតៈដូចទេវៈដ៌ទៃទៀតដែរប៉ុន្តែពុំអាចវិលត្រលប់មកផែនដីវិញបាន ឡើយ។ ការទូលថ្វាយរបស់ព្រះច័ន្ទនិងព្រះអាទិត្យចំពោះព្រះវិស្ណុអំពីការបន្លំខ្លួនរបស់រាហ៊ូ អសុរិន្ទដែលចូលទៅផឹកទឹកអម្រិតបានធ្វើអោយអសុរៈនោះមានការក្រោធខឹង នឹង ព្រះ អាទិត្យ និង ព្រះច័ន្ទយ៉ាងខ្លាំងទើបរាហួលអសុរិន្ទមានកាគំគួនចំពោះទេវៈទាំងពីរហើយ ក៌បានលបចាប់ព្រះអាទិត្យនិងព្រះច័ន្ទដើម្បីលបធ្វើបាបនិងសងសឹកដោយលេបទេវៈទាំង ពីរអង្គចូលទៅក្នុងមាត់របស់ខ្លួនជារៀងរាល់ឆ្នាំបង្កើតបានជាច័ន្ទគ្រាសនិងសូរ្យគ្រាស។ ចំនែកពួកអសុរវិញបន្ទាប់ពីដឹងថាខ្លួនចាញ់កល់ព្រះវិស្ណុនិងពួកទេវៈមកពួកគេចាប់ ផ្ដើមមានការខឹងសម្បានិងគំគួនហើយក៏បានបង្ករនូវអរិភាពជាច្រើនជាមួយពួកទេវៈទាំង អស់ ។ (កុម៌មានន័យថាភាសាសំស្ក្រឹត៖कुर्म)៕ ÓÓÓÓÓ រឿងនិទានអំពីអវតារទី៣របស់ព្រះវិស្ណុ នៅក្នុងកាលកន្លងមកដ៏យូណាស់មកហើយមានអសុរៈម្នាក់ឈ្មោះហិរណ:បានខិតខំបំពេញភាវនាធម៌យ៉ាងតឹងរឹងអស់រយ:ពេលមួយពាន់ឆ្នាំរហូតទទួលបាននូវកាសន្ដោសប្រណីពីព្រះសិវ: ដោយព្រះអង្គបានប្រទានពរដ៏ពិសិដ្ឋដល់សិរណៈយក្សអោយមានជីវិត អមតៈ ។ បន្ទាប់ពីមានជីវិតអមត:ទើបអសុរៈនោះដើររាលត្បាតនៅឋានសួគ៌និងឋានមនុស្ស ដោយប្រព្រឹត្តនូវអំពើអនាចារ្យផ្សេងៗប្រាសចាកសីលធម៌មានដូចជាទៅលួចប្រពន្ធរបស់ព្រះឥន្ទទេព្ដាព្រមទាំងពួកក្សត្រីយ៍ទាំងឡាយនៅលើផែនដីនិងលួចទៅរួមបវេណីជាមួយនិង ពួកព្រាហ្មណីជាច្រើន។មិនតែប៉ុណ្ណោះអសុរៈហិរណៈក៏បានកាឡាខ្លួនជាសត្វគ្រប់ប្រភេទដើម្បីបំផ្លាញសេចក្ដីបរិសុទ្ធរបស់សត្វញីទាំងឡាយតាមចំណង់របស់វា ។ នាថ្ងៃមួយហិរណៈយក្សបានលួចយកផែនដីទៅលាក់នៅផ្នែកខាងក្រោមបំផុតនៃចក្រវាឡបង្កើត អោយមានភាពវឹកវរដល់មនុស្សសត្វទាំងអស់ពីព្រោះថាភពផែនដីបានឃ្លាតឆ្ងាយពីព្រះអាទិត្យនិងព្រះចន្ទ័ធ្វើអោយខ្វះពន្លឺដែលជាកត្តាញុំងអោយជីវិតនៅលើផែនដីពុំអាចរស់រានបាន។ នៅពេលនោះប្រះវិស្ណុបានជ្រាបរឿងរ៉ាវនៃគ្រោះមហន្តរាយចំពោះផែនដីដែល បង្កដោយហិរណ:យក្ស។ព្រហវិស្ណុបានយាងចុះចាប់កំនើតចាជ្រូកព្រៃមួយឈ្មោះវរាហ: ដើម្បីបង្រ្កាបនិងប្រហារអសុរ:ហិរណ:យក្សអោយស្លាប់បាត់ទៅ ។ ជាបន្ទាប់ជ្រូកព្រៃ វរាហ:ក៏បានពាំផែនដីយកទៅដាក់កនែ្លងដើមវិញញុំងហោយជីវិតមនុស្សសត្វនៅលើផែនដីរស់រានឡើងវិញជាធម្មតា។ បន្ទាប់ពីបំពេញបេសកម្មបានសំរេចជោគជ័យហើយជ្រូកព្រៃវរាហ:ក៏តាំងមានចិត្ត អំនួតឆ្មើងឆ្មៃមានមោទនភាពក្នុងចិត្តដោយគិតស្មានថាខ្លូនគឺជាអ្នកខ្លាំងពូកែលើសគេបង្អស់ក្នុងលោកនេះ។នៅពេលនោះជ្រូកព្រៃនោះមានចិត្តរីករាយនិងត្រេត្រអាលហួស ប្រមាណដោយចាប់ផ្ដើមដើរឈ្មុសវ័ធរំលំរំលើងភ្នំទាំងឡាយនៅលើផែនដីទំលាក់ទៅក្នុងសមុទ្រដោយខ្នាយរបស់ខ្លួនបណ្តាលអោយទឹកសមុទ្រជោរជន់លិចលង់ផែនដីបង្កជាចលាចល់និងមហន្តរាយមូយទៀតចំពោះមនុស្សនិងសត្វទាំងអស់នៅលើផែនដី ។ បន្តាប់ពីទ្រង់ជ្រាបអំពីមហន្តរាយដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅលើផែនដីព្រះសិវ:ទ្រង់យាងចុះពីឋានកៃលាសមកដើម្បីស្វែងរកមូលហេតុដេលបង្កអោយមានមហន្តរាយនេះ ។ នៅ ពេលដែលព្រះសិវ:យាងមកដល់ផេនដីស្រាប់តែទ្រង់ទតឃើញជ្រូកព្រៃមួយយ៉ាងធំកំពុងតែសប្បាយភេ្លចខ្លួនវក់វីប្រឡែងលែងនឹងផែនដីតាមរយ:ការឈ្មុសគាស់រំលើងវ័ធភ្នំតូចធំទាំងឡាយដោយខ្នាយនិងច្រមុះរបស់ខ្លួន។ដោយទ្រង់ចង់បញ្ឍប់នូវភាពភ្លើតភ្លើនដ៏ពុំសមហេតុផលនេះព្រះសិវ:ក៏ធើ្វជាពុំស្គាល់អវតាររបស់ព្រះវិស្ណុដោយបានស្ទុះទៅកាច់ខ្នាយ ម្ខាងរបស់ជ្រូកព្រៃវរាហ:ហើយក៏ភៀសព្រះកាយបាត់ទៅ ។ ចំណែកជ្រូកព្រៃវរាហ:លុះស្វាងអំពីការកម្សាន្តសប្បាយហើយក៏ភិតភ័យយ៉ាងខ្លាំង ពីព្រោះបានដឹងថាខ្នាយរបស់ខ្លូនដែលបានបាត់ទៅនោះគឺជាស្នាព្រះហស្តរបស់ព្រះសិវ: ដែលទ្រង់បានធ្វើការប្រមានចំពោះអំពើដ៏ភ្លើតភ្លើនដែនខ្លូនបានប្រព្រឹត្តខុសកន្លងមកនេះ ។ ដើម្បីជាការលុបលាងកំហុសដ៏ធ្ងន់ធ្ងរនេះព្រះវិស្ណុទ្រង់ក៏យាងទៅកាន់ភ្នំក្រាបថ្វាយបង្គំ ព្រះអាទិទេពត្រីនេត្រសូមអោយព្រះអង្គលើកលែងទោសចំពោះជ្រូកព្រៃវរាហ:ដែលបានប្រព្រឹត្តខុសឆ្គងក្នុងកាលកន្លងមកនេះ។កាលនោះព្រះសិវ:ទ្រង់ក៏បានប្រទាននូវការអភ័យទោសដល់ព្រះវិស្ណុប៉ុនតែព្រះអង្គបានរក្សាទុកខ្នាយម្ខាងរបស់ជ្រូកព្រៃវរាហ:ដោយយកទៅធ្វើជាខ្សែកដើម្បីទុកជាការរំលឹកចំពោះកំហុសមូយដ៏ធ្ងន់ធ្ងរដែលអវតាររបស់ព្រះវិស្ណុបានបំផ្លិចបំផ្លាញដល់ផែនដីដោយភ្លេចខ្លូន ៕ ÓÓÓÓÓ រឿងនិទានអំពីអវតារទី៤របស់ព្រះវិស្ណុ ការស្លាប់របស់ហិរណៈយក្សបានធ្វើអោយអសុរៈហិរញ្ញយក្សស៊ីពូជាប្អួនមានការក្រោធខឹងទៅនិងព្រះវិស្ណុយ៉ាងខ្លាំង។ការក្រោធខឹងនោះបានរាលដាលដល់កូនប្រុសរបស់ខ្លួនម្នាក់ទៀតឈ្មោះព្រះលាទដែលតែងតែមានស្វាមីភក្ភិនិងគោរពបូជាចំពោះព្រះវិស្ណុ។ ហិរញ្ញយក្សស៊ីពូបានគំរាមកំហែងដល់កូនប្រុសរបស់ខ្លួនអោយបញ្ឍប់ការគោរពបូជាចំពោះព្រះវិស្ណុហើយបង្ខំអោយផ្លាស់មកគោរពចំពោះព្រះសិវៈវិញក៏ប៉ុន្ដែព្រះលាទបានប្រកែក យ៉ាងដាច់អហង្ការនិងហិរញ្ញយក្សស៊ីពូជាឪពុកដោយពុំផ្លាស់ប្ដូរចិត្តខ្លួនឡើយ។ ហិរញ្ញ យក្សស៊ីពូបានក្រោធខឹងឡើងកាន់តែខ្លាំងក៏ចាប់ព្រះលាទយកទៅលើភ្នំដើម្បីបង្អកថ្នាំពុល ក្នុងបំណងសំលាប់ចោលពីព្រោះតែការគុំខឹងនឹងកូនដែលពុំព្រមធ្វើតាមដំបូន្មានរបស់ខ្លួន។ រឿងហេតុនេះក៏បានជ្រាបដល់ព្រះវិស្ណុពេលនោះព្រះអង្គបានប្រើមហិទ្ធិប្ញទ្ធិរបស់ទ្រង់ដើម្បី បន្សាបថ្នាំពុលអោយក្លាយជាទឹកហើយក៏ជួយព្រះលាទអោយរួចផុតជីវិតពីសេចក្ដីស្លាប់។ លុះក្រោយមកហិរញ្ញយក្សស៊ីពូបានខិតខំបំពេញតបះធម៌យ៉ាងតឹងរឹងអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់មកក៏ទទួលបានការពេញចិត្តនិងកាសន្ដោសប្រណីយ៉ាងខ្លាំងពីព្រះព្រហ្ម។ ហិរញ្ញយក្សស៊ីពូបានពរពីព្រះព្រហ្មអោយខ្លួនគេមានជីវិតអមតៈទោះបីជាមានមនុស្សសត្វ ឬទេវៈទាំងឡាយចង់សម្លាប់ដោយប្រើអាវុធប្រភេទណាក៏ដោយទោះជាពេលយប់ក្ដីពេល ថ្ងៃក្ដីក្នុងផ្ទះក្ដីក្រៅផ្ទះក្ដីក៏ពុំអាចសម្លាប់ខ្លួនបានឡើយ។ លុះទទួលបាននូវពរដ៏សក្ដិសិទ្ធដូចខាងលើពីព្រះព្រហ្មរួចហើយហិរញ្ញយក្សស៊ីពូក៏ក្លាយជាមហាអសុរៈម្នាក់ដ៏មានឬទ្ធិបារមីខ្លាំងពូកែហើយតែងតែប្រើនូវឬទ្ធិអំណាចនោះធ្វើបាបមនុស្សសត្វនៅលើផែនដីព្រមទាំងទេវៈទាំងឡាយនៅឋានសួគ៌ពុំមានលោះថ្ងៃឡើយ។ ហិរញ្ញយក្សស៊ីពូក៏បានធ្វើការគំរាមកំហែងព្រះលាទជាកូនបន្ដទៅទៀតអោយផ្លាស់ចិត្តអោយឈប់គោរពបូជាដល់ព្រះវិស្ណុមកគោរពព្រះសិវៈវិញ។មិនតែប៉ុណ្ណោះមហាអសុរៈនោះក៏បានចេញមុខយ៉ាងចំហរធ្វើការប្រឆាំងជំទាស់នឹងព្រះវិស្ណុដោយធ្វើកាព្យាយាមរកឪកាសបង្កហេតុផ្សេងៗដើម្បីប្រយុទ្ធធ្វើឃាតព្រះអង្គក្នុងបំនងសងសឹកអោយបងរបស់ខ្លួនដែលបានស្លាប់ដោយស្នាមព្រះហស្ដរបស់ព្រះវិស្ណុ។ នៅថ្ងៃមួយនោះហិរញ្ញយក្សស៊ីពូបានបង្ករឿងហេតុទាស់ទាងជាមួយព្រះលាទជាកូន យ៉ាងខ្លាំងព្រមទាំងពោលពាក្យប្រមាថជាច្រើនចំពោះព្រះវិស្ណុ។នៅពេលនោះព្រះលាទជា កូនក៏បានប្រាប់និងអង្វរគាត់កុំអោយជេប្រមាថមាក់ងាយដល់ព្រះវិស្ណុពីព្រោះថាព្រះអង្គ គង់នៅគ្រប់ទីកន្លែងអាចទ្រង់ជ្រាបនូវរឿងនេះព្រមទាំងអាចអោយព្រះអង្គក្រោធខឹងបង្ករ ទុក្ខទោសដល់ខ្លូនបាន ។ ឮពាក្យកូនឆ្លើយតបដូច្នេះហិរញ្ញយក្សស៊ីពូក៏រឹតតែខឹងថែមទៀត ហើយពោលពាក្យបញ្ចោះបន្សោកអោយកូនវិញថាបើព្រះវិស្ណុគង់នៅគ្រប់ទីកន្លែងមែននោះព្រះអង្គក៏អាចសណ្ធិតនៅក្នុងសសរប្រសាទនេះបានហើយចាំមើលថាតើព្រះអង្គ និង អាច មានអំណាចអ្វីមកលើខ្លួនបាន។រំពេចនោះស្រាប់តែមានសូសំឡេងមួយហាក់បីដូចជាសម្រែកសត្វសិង្ហដែលស្រែកគ្រហឹមយ៉ាងខ្ទរខ្ទារពេញមហាប្រាសាទចេញពីក្នុងសសរដែលហិរញ្ញយក្សស៊ីពូដែលកំពុងតែធាក់នោះ ។ ព្រមជាមួយដែលស្រាប់តែឃើញមានរូប មនុស្សម្នាក់ដែលបានក្បាលជាសត្វសិង្ហបានផុសចេញពីសសរប្រាសាទនោះមកហើយបានប្រើក្រញុំដៃចាប់ហែកមហាអសុរៈព្រមទាំងវាយខ្ទប់ទៅលើក្បាលជង្គង់ទៀតផង ។ ការប្រយុទ្ធគ្នារវាងនរសិង្ហនិងហិរញ្ញយក្សស៊ីពូក៏បានកើតឡើងយ៉ាងសាហាវនិងស្វិតស្វាញ បំផុតអោយធ្វើអោយកក្រើកញាប់ញ័រអស់ទាំងភពផែនដី ។ នៅទីបំផុតបន្ទាប់ពីថ្ងៃលិចទៅគឺជាពេលព្រលប់នរសិង្ហដែលជាអវតារបស់ព្រះវិស្ណុបានប្រើដៃ​​និងចង្កូមរបស់ខ្លួនវាយនិង​ខាំសម្លាប់ហិរញ្ញយក្សសីពូ​អោយស្លាប់បាត់បងនៅពីក្រោមខ្លោងទ្វារដែលជាច្រកចូល​ទៅ​ក្នុងមហាប្រាសាទរបស់អសុរៈនោះទៅ ។ ទោះជាពរ របស់ព្រះព្រហ្មមានមហិរិទ្ធិឬទ្ធិដ៏ខ្លាំង​អស្ចារ្យយ៉ាងណាក្ដីក៏ពុំអាចជួយកាពារដល់ជីវិតហិរញ្ញយក្សស៊ីពូបានឡើយពីព្រះនរសិង្ហបានសម្លាប់អ​សុរៈនោះផ្ទុយនិងពរទាំង​អស់របស់ព្រះព្រហ្មបានប្រទានអោយ។ក្នុងពេលនោះយើងអាចឃើញថានរសិង្ហមានលក្ខណៈមិនពិតប្រាកដថាជាមនុស្សមិនមែនជាសត្វហើយក៏មិនមែនជាទេវៈមិនបានប្រើអាវុធអ្វីក្រៅពីចង្កួមនិងកណ្ដាប់ដៃដើម្បីប្រហាហិរញ្ញយក្សសីពូអោយស្លាប់ចំពីក្រោមខ្លោងទ្វាប្រាសាទដែល ពុំមែនជាទីកន្លែងពិតប្រាកដថានៅក្នុងផ្ទះឬក៏នៅខាងក្រៅផ្ទះនៅចំពេលព្រលប់ដែលពុំមែនជាពេលយប់ហើយពុំមែនជាពេលថ្ងៃដែ រ៕ រឿងនិទានអំពីអវតារទី៥របស់ព្រះវិស្ណុ។ បនា្ទប់ពីហិរញ្ញយក្សស៊ីពូបានត្រូវនរសិង្ហជាអវតាររបស់ព្រះវិស្ណុបានសមា្លប់បាត់បង់ជីវិតរូចហើយមានសេចក្តីនិទានជាបន្តមកទៀតថាព្រះលាទជាកូនក៏បានឡើងគ្រង រាជ្យបន្តពីឪពុកដោយប្រកាន់ខ្ចាប់នូវកាគោរពបូជាចំពោះព្រះវិស្ណុនិងប្រព្រឹត្តនូវអំពើល្អ ផ្សេងៗជាច្រើនក្នុងពេលដែលខ្លួនមានជិវិតរស់នៅ ។ ព្រះលាទមានបុត្រមួយដែលជា មហាអសុរៈម្នាក់ឈ្មោះពាលីឬក្រុងពាលី។ក្រុងពាលីបានរៀបចំប្រារព្ធពិធីបូជាផ្សេងៗ គោរពដល់អាទិទេព​ទាំងឡាយក្នុងបំនង​​​សំរេចនូវរិទ្ធានុភាពដ៏អស្ចារ្យមួយដើម្បីធ្វើការ​គ្រប់គ្រងភពទាំងបីដែលមានមនុស្ស សត្វនិងទេវ:ទាំងឡាយ​រស់នៅ។​នៅពេលដែលក្រុងពាលីកំពុងតែប្រារព្ធពិធីបូជានោះពួកទេវ:ទាំងឡាយចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែង​តែក្រុងពាលីបានសំរេចបាននូវមហិរិទិ្ធហើយមានអំនាចក្នុងការគ្រប់គ្រងផែនភពទាំងអស់គឺប្រាកដជាធ្វើអោយមានការលំបាកដល់មនុស្សសត្វនិងទេវ:ជាពុំខានឡើយ ។ បន្ទាប់ពីជួបជំនុំគ្នារួចស្រេចហើយពួកទេវ:ទាំងអស់ក៏បាន នាំគ្នាចូលទៅថ្វាយបង្គំគាល់​ព្រះវិស្ណុដើម្បីសុំអោយព្រះអង្គជួយធ្វើអន្តរាគមន៍ក្នុងការបង្រ្កាបមហិច្ឆិតាដ៏ធំធេងរបស់ក្រុងពាលីដែលចង់គ្រប់គ្រងភពទាំងបី ។ពេលនោះ ព្រះវិស្ណុ ទ្រង់បានយល់ព្រមតាមសំនូមពររបស់ទេវៈទាំងអស់បន្ទាប់មកព្រះអង្គយាងចុះមកផែនដី ហើយចាប់កំនើតជាព្រាហ្មណ៍ម្នាក់មានរូបរាងតឿឈ្មោះថាវាមនៈ ។ នៅគ្រានោះព្រាហ្មណ៍តឿក៏បានធ្វើដំនើរទៅកាន់កន្លែងប្រារព្ធពិធីបូជារបស់ក្រុង ពាលីក្នុងបំនងសុំទានតាមប្រពៃណីរបស់អ្នកបួសក្នុងលទ្ធិសាសនាព្រាហ្មណ៍ ។ ពេល ដែលបានឃើញសមណៈព្រាហ្មណ៍តឿវាមនៈដែលមានដៃកាន់កំសៀវពូចនិងឆ័ត្រដើរ ចូលមកកាន់មណ្ឌលប្រារព្ធពិធីបូជាព្រះរាជគ្រូរបស់ក្រុងពាលីបានប្រមានដល់មហាអសុរៈ នោះថាចូរអោយប្រុងប្រយ័ត្នចំពោះព្រាហ្មណ៍តឿវាមនៈពីព្រោះព្រាហ្មណ៍នេះពុំមែនជា មនុស្សធម្មតាទេពុំគួរនិងអោយអ្វីទៅតាមការសុំរបស់គាត់ឡើយ ។ ពេលនោះក្រុងពាលី បានឆ្លើយតបទៅព្រះរាជគ្រូរបស់ខ្លួនវិញថានៅក្នុងពេលប្រារព្ធធ្វើពិធីបូជាយ៉ាងដូច្នេះគឺ ខ្លួនត្រូវតែបំពេញនូវការធ្វើទានគ្រប់បែបដើម្បីជាសក្ខីភាពបង្ហាញអំពីអំពើល្អចំពោះទេវៈទាំងឡាយដែលខ្លួនកំពុងតែគោរពបូជា ។ បើពុំដូច្នោះទេនោះការប្រារព្ធពិធីបូជារបស់ ខ្លួនពុំទទួលបានផលសំរេចឡើយ។បន្ទាប់មកក្រុងពាលីក៏បានសួរទៅព្រាហ្មណ៍តឿវាមនៈថាតើគាត់ចង់សុំអ្វីពីខ្លួន។ កាលបើបានឪកាសល្អហើយនោះព្រាហ្មណ៍តឿវាមនៈក៏ពោល ពាក្យដោយក្តីគោរពទៅក្រុងពាលីវិញថាខ្លួនចង់បានដីចំនួនបីជំហាន។ ក្នុងខណះក្រុងពាលីនឹកអស់សំនើចក្នុងចិត្តយ៉ាងខ្លាំងពេលដែលឮពាក្យស្នើរសុំដ៏ ចំលែករបស់ព្រាហ្មណ៍តឿនោះ។ ក្រុងពាលីក៏បានគិតថាមនុស្សខ្លួនតឿមានជើងខ្លីៗដូច្នេះ តើគាត់ឈានបីជំហានបានដីប្រវែងប៉ុន្មានទៅ។នៅពេលដែលបានគិតដូច្នេះហើយក្រុង ពាលីក៏សំរេចយល់ព្រមឲ្យដីទៅព្រាហ្មណ៍តឿនោះបីជំហានដោយបានច្រូចទឹកទៅលើដៃ មនុស្សតឿដែលជាប្រពៃណីនៃលទ្ធិព្រាហ្មណ៍ដើម្បីបង្ហាញនូវសក្ខីភាពនិងទឹកចិត្តល្អក្នុង ការធ្វើទាន ។ លុះទទួលបាននូវការអនុញ្ញាតពីក្រុងពាលីរួចហើយព្រាហ្មណ៍តឿវាមនៈ ក៏បាននិមិត្តកាយទៅជាព្រះវិស្ណុវិញដែលមានរូបរាងធំសំបើមអស្ចារ្យហើយក៏ចាប់ផ្តើម បោះជំហានដើរវាស់យកដីតាមការយល់ព្រមរបស់ពាលី។ជំហានទី១ទ្រង់បានឈាន ផុតភពផែនដីនិងមេឃនិងជំហានទី២ទ្រង់ឈានផុតឋានសួគ៌។បន្ទាប់មកព្រះវិស្ណុទ្រង់ក៏មានបន្ទូលត្រាស់សួរទៅកាន់ក្រុងពាលីថាព្រះអង្គបានឈានផុតភពផែនដីនិងឋានសួគ៌អស់ហើយតើចំហានទី៣នោះឲ្យព្រះអង្គជាន់នៅកន្លែងណា ? លុះឃើញសភាពដូច្នេះ ក្រុងពាលីក៏បានយល់នូវកំហុសរបស់ខ្លួនដែលមានមហិច្ឆិតាហួសហេតុចង់គ្រប់គ្រងភពទាំងបី ។ ជាបន្ទាប់មកក្រុងពាលី​ក៏បានទូលស្នើ​សុំអោយព្រះវិស្ណុ​យកព្រះបាទរបស់ព្រះអង្គជាន់នៅលើក្បាលរបស់ខ្លួនចុះ ប៉ុន្តែបានសំនូមពរ​សុំអោយព្រះវិស្ណុទ្រង់​ប្រកាសប្រាប់មនុស្សនិងទេវៈទាំងអស់​ថាប្រសិនបើត្រូវការទី​ឋានលើផែនដីដើម្បីសាង​សង់រឺធ្វើអ្វីផ្សេងៗនោះសូមឲ្យ​គេរៀបចំការគោរពបូជាដើម្បីរំលឹកដល់ខ្លួនផងដែលមានបំនងចង់បានភពផែនដីទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ព្រះវិស្ណុទ្រង់ក៏ទទួលយកព្រម ចំពោះពាក្យស្នើរសុំនេះ។​បន្ទាប់មកព្រះអង្គក៏ឈាននូវជំហានទី៣ដោយយកព្រះបាទរបស់ទ្រង់ដាក់លើក្បាលរបស់មហាអសុរៈក្រុងពាលីហើយក៏ជាន់ពន្លិចទៅក្នុងផែនដីទៅ។ ចាប់តាំងពីថៃ្ងនោះមកនៅពេលដែលគេរៀបចំកា​រសាងសង់លំនៅឋាន​រឺប្រារព្ធធ្វើពិធីអ្វីផ្សេងៗ​ដោយប្រើប្រាស់​ទីធ្លានៅលើផែន​ដីទោះបីជា​នៅកន្លែង​ណាក៏ដោយគេតែងតែនាំគ្នាធ្វើពិធីបួងសួងគោរពរំលឹកដល់ក្រុងពាលីជានិច្ច ៕

No comments:

Post a Comment